Wednesday, October 17, 2018

គុណសម្បត្តិនិងគុណវិបត្តិរបស់ហ្វេសប៊ុក(Facebook)






ក្នុងសង្គមបច្ចុប្បន្ន មានចំនួនអ្នកប្រើប្រាស់សង្គមហ្វេសប៊ុកជាច្រើន តើអ្នកប្រើប្រាស់ទាំងអស់មានដែលស្វែងយល់ពី គុណសម្បតិ្ត និងគុណវិបត្តិរបស់វាដែលឬទេ?


ខាងក្រោមនេះ ជាគុណសម្បត្តិ និងវិបត្តិដែលអ្នកប្រើប្រាស់សង្គមហ្វេសប៊ុកមិនត្រូវអូសរំលងឡើយ ៖


គុណសម្បត្តិ


ការកំសាន្ត
Facebook បានផ្តល់ជូននូវកម្មវិធីកំសាន្តផ្សេងៗជាច្រើន ដូចជាការចែករំលែករូបភាពនិងវីដែអូហើយអ្នកប្រើប្រាស់ក៏អាចលេងហ្គេមគ្រប់ប្រភេទបាននៅលើគេហទំព័រហ្វេសប៊ុកបានផងដែរ។

ទំនាក់ទំនង
ជាធម្មតាយើងរស់នៅក្នុងសង្គមជាមួយគ្នាតែងតែមានភាពប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក​​ប៉ុន្តែពេលខ្លះការនៅឆ្ងាយពីគ្នាក៏អាចធ្វើឲ្យយើងមានអារម្មណ៏ឆ្ងាយពីគ្នាដែរ​។​​ ដូច្នេះសង្គមហ្វេសប៊ុក​ ជាជម្រើសដ៏ល្អមួយសម្រាប់អ្នក ក្នុងការទំនាក់ទំនងគ្នាពីចម្ងាយ ជាពិសេសអ្នកប្រើប្រាស់ទាំងអស់ អាចតេហៅជាវិដេអូ (Video Calling) បានផងដែរ។


បណ្តាញ
ការបង្កើតបណ្តាញគឺជាសមាសធាតុដ៏សំខាន់សំរាប់អាជីវកម្មក្នុងបណ្តាញសង្គម Facebook។​​​ ម្ចាស់អាជីវកម្មត្រូវដឺងថា ដៃគូប្រកួតប្រជែងក៏ដូច ជាអតិថិជនអាចមើលឃើញព័ត៌មានទាំងនោះនៅពេលដែលអ្នក ផ្សព្វផ្សាយចេញជាសាធារណៈ។ ហេតុផលនេះ ម្ចាស់អាជីវកម្ម គួរតែសំរេចចិត្តក្នុងការផ្សព្វផ្សាយព័ត៌មាន តាមរយះគេហទំព័រទំព័រ Facebook។
ទីផ្សារ
Facebook ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកជំនាញផ្នែកទីផ្សារ និងម្ចាស់អាជិវកម្មគ្រប់ប្រភេទ។ Facebook​ ក៏បានផ្តល់ភាព ងាយស្រួល ដល់អ្នកទីផ្សារក្នុង ការគ្រប់គ្រង និងយល់ដឺងអំពីចំនួនអ្នកទស្សនា សារពាណិជ្ជកម្មផងដែរ។


គុណវិបត្តិ


ការញៀននឺងហ្វេសប៊ុក​​(Facebook)
មនុស្សចំណាយពេលវេលាច្រើនលេង​​ Facebook ហើយការញៀននឺង Facebook បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកដូចជាការងារ​សាលារៀនឬការរក្សាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ ក្នុង​ជិ​វិត​ពិត។



ភាពឯកោ
អ្នកប្រហែលជាគិតថាប្រព័ន្ធផ្សព្វផ្សាយសង្គមអនុញ្ញាតឱ្យយើងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់របស់យើង ២៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែការសិក្សាថ្មីមួយបានរកឃើញថាតាមពិតវាបានធ្វើឱ្យយើងមានអារម្មណ៍ឯកោទៅវិញទេ ដោយពួកគេបានបាត់បង់ការប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សជុុុំវិញខ្លួន។
យើងបានដឹងហើយថា Facebook ជាអាវុធមុខពីរ ដូច្នេះវាពិតជាមានសារៈសំខាន់ណាស់សំរាប់់មនុស្សគ្រប់រូបក្នុងការស្វែងយល់់ពី Facebook ឲ្យបានច្រើន​​ជៀសវៀងការប្រើប្រាស់ Facebook ហួសកំរិតដែលអាចនាំឲមានហានិភ័យដល់ខ្លួននិងមនុស្សជំវិញខ្លួន។



























តើហ្វេសប៊ុក(Facebook)ជាអ្វី?

     
ក្នុងពេលបច្ចុន្បនេះ ពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសផ្នែក
បចេ្ចកវិទ្យា ក្នុងនោះក៏មានសង្គមបណ្តាញ Facebook ដែរបានដើរតួយ៉ាងសំខាន់ក្នុងការប្រាស្រ័យ
ទាក់ទងគ្នាបែបអនឡាញ។  
Facebook គឺជាបណ្តាញសង្គមផ្សព្វផ្សាយដ៏ទូលំទូលាយ មួយដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់
ទាំងឡាយអាចផ្សាភ្ជាប់ទំនាក់ទំនងក៏ដូចជាចែករំលែកព័ត៍មានទៅកាន់់មនុស្សជាច្រើនលើសកល_
លោក។ Facebook ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៤ ដោយ លោក Mark Zuckerberg ដែលពេល
នោះគាត់ជានិសិត្សនៅ សាកលវិទ្យាល័យHarvard។ សព្វថ្ងែនេះ Facebook ជាបណ្តាញសង្គមតែមួយគត់
ដែលមានអ្នកប្រើប្រាស់ច្រើន។
តើអ្នកមានដែលចាប់អារម្មណ៍ទេថា ហេតុអ្វីបានជាFacebook មានអ្នកលេងច្រើនជាងបណ្តាញសង្គម
ផ្សព្វផ្សាយដទៃទៀត !!!
កត្តាទាំងអស់នេះជាមូលហេតុដែលនាំឲ្យ បណ្តាញសង្គម Facebook មានការប្រើប្រាស់ច្រើន ៖


ទំនាក់ទំនង
Facebook បានជួយបង្កើតការទំនាក់ទំនង បានយ៉ាងទូលំទូលាយទៅ កាន់មនុស្សដែលអ្នក
ស្គាល់ និងមិនធ្លាប់ស្គាល់ លើសកលលោក ទោះបីជាអ្នកនៅពីគ្នាក៏ដោយ។

     


កំសាន្ត
អ្នកប្រើប្រាស់ក៏អាចចែករំលែកជារូបភាព, វីដេអូ និងព័ត៍មាន ផ្សេងៗ ដែលអាចចែករំលែក
ដល់មិត្តរបស់អ្នក និងអ្នកដែលលេង Facebook ដទៃទៀតបានយ៉ាងលឿន ជាពិសេស
Facebook មាន មុខងារជាច្រើនដូចជា ផ្សាយផ្ទាល់(Video Live) ដែលអាចឲ្យ អ្នកលេង
មានភាពងាយស្រួល ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលយើងចូលចិត្ត
និងគាំទ្រជាដើម។

  



ផ្សព្វផ្សាយមុខជំនួញ
អ្នកដែលមានគណនេយ្យ Facebook ទាំងអស់អាចមានសិទ្ធក្នុងការបង្កើត ទំព័រផេក
(Facebook Page) ដែលអាចផ្សព្វផ្សាយមុខជំនួញ របស់អ្នកបានយ៉ាងទូលំទូលាយ ហើយ
ថែមតែមានប្រសិទ្ធភាពខ្ពស់។


     

សរុបមក Facebook ជាបណ្តាញសង្គមផ្សព្វផ្សាយមួយដែលមានអ្នកប្រើប្រាស់ ឬ អ្នកលេងច្រើនទូទាំង
ពិភពលោក អ្នកអាចចែករំលែកនូវអ្វីដែលអ្នកមាននៅកាន់គ្រួសារ មិត្តភក្តិ និងមនុស្សនៅជុំវិញ
ពិភពលោកបានយ៉ាងងាយ និងរហ័សបំផុត។